ខេត្តឧត្តរមានជ័យ៖ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយប៉ូលិសស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនករណីហឹង្សាដោយចេតនា។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
នៅក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ។
សមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថា
ជនសង្ស័យទាំង៤នាក់៖១.ឈ្មោះប៉េង ព្រួញ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងសិប្បកម្ម។ ២.ឈ្មោះប៉េង ព្រឿង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងសិប្បកម្ម។ ៣.ឈ្មោះប៉េង ព្រុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជជាងសិប្បកម្ម។ ៤.ឈ្មោះ ស៊ន ធួន ហៅខ្លី ភេទប្រុស អាយុ២០ មុខរបរកម្មករ (ជនដៃដល់) ដែលបានកាន់កាំបិតកាប់ទៅលើជនរងគ្រោះ។ ជនសង្ស័យទាំង៤នាក់ រស់នៅភូមិត្រពាំងប្រិយ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សូមបញ្ជាក់ថករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុច មាត់ស្រះបុរាណ ស្ថិតនៅ ភូមិត្រពាំងបប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ចំណែកជនរងគ្រោះ ចំនួន០២នាក់ ១.ឈ្មោះ ជា មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ/ឃុំ/ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ រងរបួសចំកញ្ចឹងកមួយកាំបិទប្រវែង១៥សង់ទីម៉ែត្រជុំរៅ០១សង់ទីម៉ែត្រ។
២.ឈ្មោះ ជួប ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ/ឃុំ/ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ រងរបួសក្បាល៕