អធិការនគរបាលស្រុកជីក្រែង លោក តាំង លីហេង បានប្រាប់ថា តៃកុងរថយន្តដឹកអ្នកដំណើរ (ក្រុមហ៊ុនឡារីតា) ត្រូវបានឃាត់ខ្លួនបន្ទាប់ពី ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃម្សិលមិញ។
អធិការស្រុកជីក្រែងបន្តថា តៃរថយន្ត (ក្រុមហ៊ុនឡារីតា) ដែលត្រូវឃាត់ខ្លួនឈ្មោះ ស៉ឹម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
អធិការដ្ឋាននគរបាលស្រុកជីក្រង បានបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺ រថយន្តម៉ាក Ford transit ផលិតឆ្នាំ 2017 ពាក់ស្លាកលេខភ្នំពេញ2AP-8364 របស់ក្រុមហ៊ុនឡារីតា ដឹកមនុស្ស១៣នាក់ ទិសដៅពីកើត ទៅលិច បានបុកជាមួយរថយន្តម៉ាក Toyota raize ផលិតឆ្នាំ2022 ពាក់ស្លាកលេខភ្នំពេញ2BO -3010 ពណ៌ស ប្រភេទគ្រួសារ ទិសដៅពីលិច ទៅកើត។
អ្នកបើករថយន្តម៉ាក Toyota raize ឈ្មោះឆុង ឆន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) ដឹកមនុស្ស ចំនួន៣នាក់៖
១,ឈ្មោះសាន្ត ឆេងលាង ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ (ស្លាប់)
2,ឈ្មោះសាន្ត រដ្ឋា ភេទស្រី អាយុ ២៤ឆ្នាំរស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)
៣,ឈ្មោះ ឆន សុវណ្ណរក្សា ភេទស្រីអយុ ២ឆ្នាំ ភូមិឈើទាល ឃុំកំពង់ ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)
ចំណែកអ្នករួមដំណើររថយន្ត Ford transit តាមក្រុមហ៊ុនឡារីតា រងរបួសស្រាល ម្នាក់ ជនជាតិបរទេសឈ្មោះ ORSINA ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិអ៊ីតាលី។
នេះបើតាមរបាយការណ៍បឋមរបស់អធិការស្រុកជីក្រែង ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួល។ សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធរក្សាបណ្តោះអាសន្ននៅអធិការស្រុកដើម្បី អនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ៣៨នាទី ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ២៤៣ និង ២៤៤ រវាងរថយន្ត និងរថយន្ត បញ្ច្រាសទើសគ្នា៕ដោយនាគខៀវ