ករណីខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។
ប្រភពបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរ បានចេញពីខុនដូ GOLDEN ONE ICENTER តាមដងផ្លូវលេខ ៣៦០ ឆ្ពោះទៅផ្លូវលេខ ១៦៣ ស្រាប់តែបានជួបនឹងក្រុមជនសង្ស័យ និងមានការឈ្លោះប្រកែកគ្នា។ ជនរងគ្រោះ ក៏ដើរត្រឡប់មកខុនដូវិញ ហើយក្រុមជនសង្ស័យបានដើរតាមពីក្រោយជនរងគ្រោះ រួចបាន បាញ់លើជនរងគ្រោះ ហើយរត់ចូលក្នុងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្ដង៕ដោយនាគខៀវ