ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានផ្សាយត្រដាង ករណីពលរដ្ឋ បានទៅពិសារអាហារនៅ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ហើយមានអាការៈ រាគរុះ ,ក្អួត ចង្អោរ ម្ចាស់ទីតាំងប៊ូហ្វេបានចេញមុខបកស្រាយបំភ្លឺ ដោយមានអ្នកសារព័ត៌មានមួយចំនួន ជួយបកស្រាយឲ្យផងដែរ។
ម្ចាស់អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ ក្នុងហាងរបស់ខ្លួនថា៖ បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ បានពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀតផង។ ករណីនេះនៅថ្ងៃទី១៦ ព្រឹកមិញ ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរស័ព្ទមកគាត់ថា៖ មានពួកគេជាង១០នាក់ មានអាការ: ក្អួតចង្អោរ ហើយនាំគ្នាចោទថា៖ ពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអីនោះទេ។
ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»បន្តថា លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា៖ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី) ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ) ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់ (ម្ចាស់ហាង) ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ ម្ចាស់ហាងរូបនេះបន្តថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពដែរ ដោយពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយផងដែរ។ ក្នុងនាមជាម្ចាស់សូមបញ្ជាក់ជូនថា មិនមានអាហារ ណាមួយពុល នៅក្នុងហាងរបស់ខ្លួនឡើយ។
សូមជម្រាបថាមានពលរដ្ឋមួយក្រុមមានគ្នាប្រមាណជិត៣០នាក់ទៅញ៉ាំអាហារ«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរ ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនដោយត្រួវចំណាយលុយរាប់រយដុល្លារក្នុងការព្យាបាល ឯរាងស្រាលសម្រាកនៅតាមផ្ទះ។ ករណីនេះម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» និយាយយករួចខ្លួន ដោយមិនទទួលខុសត្រូវ ហើយនិយាយថា ជួយយចេញថ្លៃពេទ្យ២០ដុល្លារ។
ប្រជាពលរដ្ឋបន្ថែមថា ម្ចាស់ហាង«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ» គួរតែទទួលយកនូវការរិះគន់ ដើម្បីស្ថាបនារបស់ពលរដ្ឋ។ ប្រជាពលរដ្ឋ សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះពិនិត្យមើល«អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ»ផងជៀសវាងអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។
បញ្ជាក់ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មីម្តុំផ្សារញ៉ែ៕ដោយនាគខៀវ