ប៉ូលិសខេត្តកំពត ចាប់ខ្លួនបុរសម្នាក់ ដកហូតម្សៅ ១ កញ្ចប់ធំ

បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនឃាត់ខ្លួន។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្ត ស្ពានអន្លង់ក្មេងលេង ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ស្នងការប៉ូលិសខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ទ បានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញា កំពុងចែកចាយគ្រឿងញៀនកម្លាំងយើង ជនសង្ស័យឈ្មោះ អុឹម ដា ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ស្នងការបន្តថាករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់ធំ ទម្ងន់ ៥៩.៧១ ក្រាម. ទូរស័ព្ទ១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយនាគខៀវ