ប៉ូលិសឃាត់ខ្លួនមនុស្ស៥នាក់ ករណីឆក់កាបូបប្រាក់

ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិ​ការ ឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់)។

ករណីឆក់កាបូបប្រាក់នេះ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៣ ចំនួន២ករណី​ នៅលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង​ ឃុំជ្រៃវៀន ១ករណី​ និង​ក្នុង​ភូមិតាកុច ឃុំស្រង៉ែ​ ១ករណី​ទៀត ស្ថិត​ក្នុង​ភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថាជនសង្ស័យ
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣-ឈ្មោះ ពឿន ពុទ្ធី ហៅ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៤-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

​បច្ចុប្បន្នត្រូវបាននគរបាលខេត្តកំពង់ចាម កសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជា​របស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ដោយនាគខៀវ