ចាប់ខ្លួនមនុស្ស៣នាក់ នៅសៀមរាប ករណីលួច និងប្រេីប្រាស់សារធាតុញៀន​

0

មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប​ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ឃាត់ខ្លួនជនសង្ស័យ​ ០៣​នាក់​ ពាក់ព័ន្ធ​ ករណី​ លួចមានស្ថានទម្ងន់ទោស​ គាស់ទម្លុះទម្លាយ​ (យកកុំព្យូទ័រ​+ទូរស័ព្ទ+កង់)​ និងប្រេីប្រាសដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខណ:បានចុះការងាររដ្ឋបាលចំហរ តាមបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះលឿន ឡុង ហៅ លាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុក/ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិសម្បទាគ្រឿងញៀនចំនួន០៤ខែនិង១៥ថ្ងៃ និងជាប់ពន្ធនាគារខេត្តសៀមរាបចំនួន២ឆ្នាំកន្លះ ករណីគ្រឿងញៀន )
០២-ឈ្មោះធឿន ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ត កំពង់ចាម និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប( ជាប់មណ្ឌលស្តានីតិសម្បទាចំនួន០៣លើកសរុបចំនួន១៥ខែ ករណីគ្រឿងញៀន )។
០៣-ឈ្មោះហឿន ជឿន ហៅវ៉ែប ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិចំនួន០២លើកសរុបចំនួន១០ខែ ករណីគ្រឿងញៀន )។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យ ទាំង៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានឆ្លេីយសារភាពថា​ កាលពីអំឡុង ខែមិថុនា​ ឆ្នាំ២០២៣​ ពួកខ្លួន​ព្រមទាំងបក្ខពួកផ្សេងទៀត​ (រត់គេច)​ ពិតជាបានធ្វេីសកម្មភាពលួច​ (គាស់ទម្លុះទម្លាយ)​ លួច​កុំព្យូទ័រ+ទូរស័ព្ទដៃ​+កង់​ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូន​ និងប៊ូទិច​ ក្នុងក្រុងសៀមរាប​ ពិតមែ។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។ចំណែកឯ​ វត្ថុតាងផ្សេងទៀត​ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ​ស្វែងរក​៕ដោយនាគខៀវ