ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូមានល្បឿនលឿនហើយទៅបុកនិងដើមឈើ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:១០នាទី នៅត្រង់ចំណុច ខាងត្បូងប៉ុស្តិ៍នគរបាលបេតិកភ័ណ្ឌ P.03ប្រហែល១០០ (ផ្លូវកូម៉ៃ) ស្ថិតនៅភូមិ ទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ទោ សោម វីរៈ បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូបុកគល់ឈើម៉ូតូម៉ាក C.125 ពណ៌ខ្មៅ ផ្លាកលេខ 1X-9318 សៀមរាប អ្នកបើកបរឈ្មោះ ហាវ ស្នា ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានទិសដៅ ពីជើងទៅត្បូង បុកដើមឈើនៅខាងកើតផ្លូវបណ្ដាលឲ្យស្លាប់តែម្ដងនៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។
វរសេនីយ៍ទោ សោម វីរៈ បន្តថាក្នុងហេតុការណ៍នេះ
ខូចខាតម៉ូតូ១គ្រឿងធ្ងន់ផងដែរ។ មូលហេតុបើកបរម៉ូតូល្បឿនលឿន។
លោកបានបញ្ជាក់ថាមន្ត្រីជំនាញនគរបាលចរាចរណ៍ បានធ្វើការវាស់វែង ជុំវិញកន្លែងកើតហេតុ និងប្រគល់សាកសពជូនឪពុក ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ