ស្រវឹងជក់បារី បោះកន្ទុយឡើងលើ ប៉ះចំស្បូវបណ្តាលឱ្យ ឆេះផ្អើលពេញ ហាង យីហោ ហាយ វ៉េ

0

ខេត្តសៀមរាបះភ្ញៀវចូលផឹកស៊ីក្នុងកញ្ចុះស្បូវ ស្រវឹង ជោកជាំជក់បារី បោះកន្ទុយ ឡើងលើ ប៉ះចំស្បូវ បណ្តាលឱ្យឆេះកញ្ចុះ អស់២ ផ្អើលពេញ ភោជនីយដ្ឋាន ហាយ វ៉េ រហូតដល់ សមត្ថកិច្ចមកជួយអន្តរាគមន៍ ពន្លត់។

ហេតុការណ៍នេះនៅក្នុងភោជនីយដ្ឋាន ហាយ វ៉េ បានកើតឡើងនៅវេលាម៉ោងប្រមាណ៥ ល្ងាច ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣ ស្ថិតនៅ ផ្លូវចាក់ បេតុង មុខវត្ត ស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពពី ពលរដ្ឋឃើញហេតុការណ៍ បានប្រាប់ថា
មុនពេលកើតហេតុ ពួកគេបានឃើញ រថយន្តទំនើប ៗ ប្រមាណជា ២ ទៅ ៣ គ្រឿង មកចូល ភោជនីយដ្ឋាន ហាយ វ៉េ ដើម្បី ផឹកស៊ី សប្បាយ ខណៈពេលនោះ បាន មួយសន្ទុះ ក្រោយមក ក៏ឃើញ អណ្តាតភ្លើង ឆេះចេញពីកញ្ចុះ ខាង ជើងជាប់ហ្នឹង កន្លែងគិតលុយ កណ្តាល ផ្អើលភ្ញៀវ។

មូលហេតុ ភ្ញៀវផឹកស៊ី ស្រវឹងជក់បារី ហើយ បោះ កន្ទុយឡើងទៅលើ ប៉ះចំស្បូវ បណ្តាលឱ្យឆេះតែម្ដង។

ប្រភពបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ សមត្ថ កិច្ចមូលដ្ឋាន បានចូលទៅសួរនាំ ម្ចាស់ និង អ្នក បង្កពី មូលហេតុកើតឡើង ស្រាប់តែ ម្ចាស់ ភោជនីយដ្ឋាន ហាយ វ៉េ បានតបវិញថា ពួកខ្ញុំ ត្រូវរ៉ូវ គ្នាអស់ហើយ មិនបាច់សួរនាំ ឬកត់ កំណត់ហេតុ អ្វី ទេ បញ្ចប់ត្រឹមនេះហើយ៕