ខេត្តសៀមរាប៖ស្ត្រីអ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦:០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ខាងជើងភ្នំក្រោម ស្ថិតនៅភូមិ ក្រសាំងលើង សង្កាត់សៀមរាប ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាក HONDA DRKAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA 6562 បើកបរដោយឈ្មោះ ព្រែក សីហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ សំរោងយា ឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប (ទិសដៅពីរជើងទៅត្បូង) និង រថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកគេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថា ករណីនេះ ខូចខាត ម៉ូតូ១គ្រឿង និងស្លាប់ស្ត្រីម្នាក់។ មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕ដោយនាគខៀវ