ខេត្តសៀមរាប៖ទីតាំងស្តុកឈើមួយកន្លែងត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះបង្ក្រាបថ្ងៃចន្ទនេះ។
ការបង្ក្រាបធ្វើឡើង ភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង ដោយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើជីក្រែង។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានអ្នកដឹងថា ការ
ចុះពិនិត្យទីតាំងរក្សាទុកនិងដឹកជញ្ជូនឈើខុសច្បាប់ នៅចំណុចខាងលើដោយគ្មានច្បាប់អនុញ្ញាតិ ដោម្ចាស់ទីតាំងឈ្មោះ ដន ឌី ភេទប្រុស អាយុ ៤០ឆ្នាំ។
ការបង្ក្រាបនេះ មន្ត្រីជំនាញដកហូតវត្ថុតាង ឈើប្រភេទ ក្ដា+គ្រឿង ( ត្រាច ) ចំនួន 185ដន្លឹក ស្មើ7.402ម៉ែតគូប។ វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដេីម្បីអនុវត្តន៍នីតិវិធី៕ដោយនាគខៀវ