ក្រុមមន្ត្រីខេត្តសៀមរាប បង្ក្រាប គោយន្តកន្ត្រៃដឹកឈើខុសច្បាប់មួយគ្រឿង

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានបង្ក្រាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើដោយខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកមុ៉ងប៊ុនលីម បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច និយាមកា( 434606, 1447767)ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រៃង ខេត្តសៀមរាប។

រដ្ឋបាលព្រៃឈើសៀមរាបបន្តថា ក្រោយពីបានធ្វើការវាស់វែង រកឃើញឈើល្មើសច្បាប់ ឈើអារប្រភេទចំបក់ចំនួន ២៣៨សន្លឹក ស្នើ៣,៦២២ម៉ែត្រត្រីគុណ។

វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ភូមិសាលាឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

យោតាមប្រភពពីសមត្ថកិច្ច នៅកន្លែងបង្ក្រាប បានអោដឹងថា ចំពោះវត្ថុតាងបទល្មើសព្រៃឈើនេះ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ៅ ជា ភេទប្រុស អាយុ ២៧ឆ្នាំទីលំនៅ ភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប៕ដោយនាគខៀវ