ករណីគ្រោះថ្នាក់ចរាចរណ៍ នៅសៀមរាប បណ្តាលស្លា..ប់ម្នាក់ របួ..ស៣នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅសៀមរាប បណ្តាលស្លា..ប់ម្នាក់ របួ..ស៣នាក់

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខសាលាវិទ្យាល័យពួក ដែរស្ថិតនៅក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិត ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-1986 អ្នកបើកបរឈ្មោះ ស៊ុន សិក ភេទប្រុស អាយុ៤៨ឆ្នាំ បុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ឆាយ ឆោម ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃុំជាមួយគ្នា (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របគ្នា អ្នកបើកបរឈ្មោះ ម៉ាន់ មិនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជំនួយការរដ្ឋបាលឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ប៉ាត សុភា ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ ជំទប់ទី១ឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់) (អត់ពាក់មួកសុវត្ថិភាព)។

សមត្ថកិច្ចបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងម៉ូតូពាក់ស្លាកលេខ សៀមរាប 1N-1986 បើកបរក្នុងល្បឿនលឿន។

កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ សង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយនាគខៀវ