សម្តេចតេជោហ៊ុន សែន បានណែនាំឱ្យមានកែតម្រូវ ។លើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។
សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានៅថ្ងៃអង្គារ នេះ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ដោយនាគខៀវ