ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន

ភ្នំពេញ៖នៅក្នុងជំនួបតាមទូរស័ព្ទ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានលទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ូឡូឌីមៀ ហៀលលិនស្គី នៅល្ងាចថ្ងៃចន្ទ ម្សិលមិញ៕ដោយនាគខៀ