បូមទឹកបូតទុយោរពីម៉ូទ័រ ទៅដកហ្វ្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានភ្លើងឆក់បណ្ដាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិពាម ឃុំដូនកែវ ស្រួក។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផយ សាឡី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាម ឃុំដូនកែវ ស្រួក។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះបូមទឹក នឹងម៉ូទ័រ មុជ កំពុងបូមមុជរបូតទុយោរ ពីម៉ូទ័រ ជនរងគ្រោះគ្រោះ ទៅដកហ្វ្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្ដង៕ដោយនាគខៀវ