សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រាប់ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាល បានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់រួចរាល់ហើយ។ សម្តេចបានមានប្រសាសន៍ថា រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ពាន់ ៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។ដោយសារតែមើលឃើញបែបនេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្មនេះ៕ដោយនាគខៀវ

