ឃាត់ខ្លួនស្ត្រីម្នាក់ នៅសៀមរាប ករណីចេញសែកអត់លុយ ជាង៣០ម៉ឺនដុល្លារ

0

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីចេញសែកអត់លុយ ជាង៣០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខណ:កំពុងធ្វើដំណើរតាមផ្លូវ។

ជនសង្ស័យ ឈ្មោះ ញាណ សំបូរ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបពាក់ព័ន្ធករណី: មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

របាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំ នង យកភាសជ្ជះជាច្រើន ពីក្រុមហ៊ុនរបស់ជន រងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនិងចំនួន 50000$ ( ប្រាំម៉ឺនដុល្លារ )។បន្ទាប់មក ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានបត្រ ០១សន្លឹក លេខ:657804 របស់ ធនាគារស្ថាបនា មានទឹកប្រាក់ 50000$ ( ប្រាំម៉ឺន ដុល្លារ ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី02.11. 2022 ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជន រងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន  ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារ ចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះ គ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យ ឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលនេះ។

តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា៖ គាត់ពិតជាបានចេញ មូល្បទានបត្រខាងលើនេះ ទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន 50000$ ( ប្រាំម៉ឺនដុល្លារ ) ពិតប្រាកដមែន ដោយប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះ មកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន តែដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ ដាក់បញ្ចូលក្នុងមូលប្បទានបត្រខាងលើនេះ ឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ។

បើតាមប្រភពករណី «មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» នេះមានក្រដាសសែកចំនួន៤សន្លឹក ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ប៉ុន្តែសែកមិនមានលុយទាំងអស់៕ដោយនាគខៀវ