ខេត្តកំពង់ចាម៖យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗ និង៤នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍(ច្រាស់ទិសគ្នា)។
ហេតុការណ៍បានកើតឡើង រនៅរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីនគរបាលស្រុកកំពង់សៀម បានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា រថយន្តបង្កម៉ាក nissan brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីកើត ទៅលិច បានបុកជាមួយគោយន្ដកន្ត្រៃបណ្ដាលបណ្ដាល ឱ្យស្លាប់មនុស្ស ៤នាក់ និង រងរបួស ៤នាក់តែម្ដង។
មន្ត្រីនគរបាលបន្តថាជនរងគ្រោះ ១-អ្នកបើកបរថឡេថង ឈ្មោះ វ័ន ខន ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់ ) ២-អ្នករួមដំណើរឈ្មោះ គង់ ខុម ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់) ៣-អ្នករួមដំណើរឈ្មោះ សយ កេន ភេទស្រី អាយុ ៦០ឆ្នាំ (ស្លាប់) ៤-អ្នករួមដំណើរឈ្មោះ នៅ ឈីន ភេទស្រី អាយុ ៥៩ឆ្នាំ (ស្លាប់)។
ចំពោះអ្នករួមដំណើរចំនួន៤ រងរបួសធ្ងន់ ៤នាក់៖ ១-ឈ្មោះ អន ចាន់ថេង ភេទស្រីអាយុ ៣៦ឆ្នាំ (របួសធ្ងន់) ២-ឈ្មោះ គង់ កេង ភេទស្រី អាយុ ៥២ឆ្នាំ (របួសធ្ងន់) ៣-ឈ្មោះ គង់ ខន ភេទស្រី អាយុ ៣៧ឆ្នាំ (របួសធ្ងន់) និង៤-ឈ្មោះ គង់ ទូច ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះទាំង៨នាក់ មានទីលំនៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុ គឺរថយន្តម៉ាកនីសាន់ បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿន បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ ស្រី ៣នាក់ និងរបួសធ្ងន់ចំនួន ៤នាក់ (ស្រី) ខូចខាត:រថយន្ត និង កាឡេថង(កម្រិតធ្ងន់)។
វត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ឯសពទាំង ៤នាក់ ត្រូវបានប្រគល់ទៅឱ្យសាច់ញាតិ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះអ្នកបើកបររថយន្ត ត្រូវបានបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជា លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕ដោយនាគខៀវ

