គ្រោះថ្នាក់ចរាចរណ៍ នៅបាគង បណ្ដាលឱ្យរបួ..សធ្ង..ន់ម្នាក់

បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើង នៅរសៀល២៨ ខែមេសា ឆ្នាំ២០២៣ស្ថិត នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តកូរ៉េម៉ាកKiaពណ៌ខៀវផ្លាកលេខភ្នំពេញ 2BJ-5718 បានទៅបុកជាមួយម៉ូតូហុងដា C125 សេរី ឆ្នាំ2022 ពណ៌ខ្មៅផ្លាកលេខសៀមរាប 1AP-3110 បណ្តាលឲ្យរបួសធ្ងន់បាក់ជេីងស្តាំ (ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនតាសាម)។

ជនរងគ្រោះ ឈ្មោះស៊ុយ ដា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង។ ក្រោយកេីតហេតុ អ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។ មូលហេតុ អ្នកបេីកបរម៉ូតូមានល្បឿនលឿនមិនប្រកាន់ស្តាំ។