ប៉ូលិសអន្តរាគមន៍ ខេត្តសៀមរាប ចាប់ក្មេងទំនើងម្នាក់ ដកហូតដាវ១ដើម

ខេត្តសៀមរាប៖កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានបង្ក្រាបក្រុមក្មេងទំនើងម្នាក់ដកហូតដាវ១ដើម ម៉ូតូចំនួន១គ្រឿង សម្រាប់ធ្វើសកម្មភាព។

ការចាប់ខ្លួនធ្វើឡើង នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងវត្តអារញ្ញរង្សី ហៅវត្តល្អក់ ប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ជនសង្ស័យឈ្មោះ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ រួមជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP