ខេត្តកំពង់ធំ៖កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការបាន ចាប់ខ្លួនបុរសម្នាក់ រួមនិងរថយន្តលុចស៊ិសដឹកឈើមួយគ្រឿង។
ហេតុការណ៍ធ្វើឡើងនៅល្ងាច ថ្ងៃទី២៩ ខែមីនាម្សិលមិញ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
រថយន្តនេះ ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ២F២៤៤១ ដឹកឈើសុក្រម ចំនួន១៦ដុំ។ ចំណែក
ជនសង្ស័យ ឈ្មោះ សួន រីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត។
ករណីនេះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំរឿងតាមនិតិវិធីច្បាប់៕SRP