អភិបាលខេត្តកំពង់ចាម​ រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​រួម​សាមគ្គី​ភាព​ភាព​ ឯកភាព​គ្នា​ ឱ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំលឹក​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​រួម​សាមគ្គី​ភាព​ភាព​ ឯកភាព​គ្នា​ ឱ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ព្រោះ​កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​ ពិត​ជា​នាំមក​នូវ​ការ​រីកចម្រើន។

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​កិច្ចសន្យា​ និង​និវត្តជន​ នាឱកាស​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦​ ចំនួន​៣៨៩នាក់ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី​៣​ ខែមេសា​ ២០២៣​ ក្រោម​វត្តមាន​ លោក​ ខ្លួន​ ខ្លូត​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ យើង​ត្រូវ​ពង្រឹង​គុណភាព​ សមត្ថភាព​ស្ថាប័ន​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​រដ្ឋបាល​ក្រុង-ស្រុក​ ដេីម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ពោលគឺ​ត្រូវ​ធ្វើ​ឱ្យ​លឿន​ ធ្វើ​ឱ្យ​រហ័ស​ កន្លែង​ណា​មិន​ច្បាស់​ គឺ​ត្រូវ​សួរ​ថ្នាក់ដឹកនាំ​យេីង​ ធ្វេី​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

អភិបាលខេត្ត​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែង របស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ។

លោកអ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង​ សម្រាប់ឱកាស​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាម ទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បី​ឱ្យ​បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ៕SRP