អភិបាលខេត្តព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ក្នុងអាណត្តិទី២

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ក្នុងអាណត្តិទី២ របស់ខ្លួន។

នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត /០៤២៣/៦៥១ ចុះថ្ងៃទី១១ មេសា ២០២៣ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕SRP