ខេត្ដព្រះវិហារ៖លោកផ្កាយពីរ ស៊ិន ប៊ុនធឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ កំពុងរោងការរិះគន់ថា បានកាប់បំផ្លាញព្រៃឈើជិត២០០ហិកតា ដោយដួលរលំរនូករនេលពាសពេញដី ក្នុងភូមិកំពេញ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។
សេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថា
រហូតហូតមកដល់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើមឈើនៅលើផ្ទៃដីចំនួន ២០០ហិកតា បានដួលជិតអស់ហើយ មិនទាន់ឃើញអាជ្ញាធរ និងសមត្ថកិច្ចជំនាញខេត្ដព្រះវិហារ ធ្វើការទប់ស្កាត់នៅឡើយ។
ករណីបែបនេះ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ គួរណាតែចុះធ្វើអធិការកិច្ច នៅទីតាំងខាងលើដើម្បីធានា បានការការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនគួរបណ្ដែតបណ្ដោយ អោយអ្នកមានអំណាចប្រើទឹកប្រាក់ បំផ្លិចបំផ្លាញព្រៃបែបនេះទេ។
ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍ទោ ស៊ិន ប៊ុនធឿន មេបញ្ជាការរងកងពលធំលេខ៣ បានប្រាប់អ្នកសារព័ត៌មាន ថា ដីដែលកំពុងកាប់រានព្រៃឈើនៅភូមិកំពេញ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ មានចំនួន ២០០ហិកតា ជាដីរបស់លោក ដែលប្រមូលទិញ ពី ប្រជាពលរដ្ឋ ដែលជាដីស្របច្បាប់ និងមានលិខិតកាន់កាប់ត្រឹមត្រូវ៕SRP

