បុរសញៀនស្រាម្នាក់ លង់ទឹកស្លា..ប់នៅស្រុកពួក

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានលង់ទឹកស្លាប់។ ហេតុការណ៍ រកឃើញសព នៅវេលាម៉ោង១១ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុច ទឹកប្រឡាយ ផ្កាប់មុខ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ជនរងគ្រោះ មានឈ្មោះ ពេជ្រ វឿន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់កូន និងសាច់ញាតិថា ពួកខ្លួនបានបាត់ឪពុកតាំងពីម៉ោង២៣ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធីបុណ្យក្នុងភុមិ បានបិទបាស់ (ជិតកន្លែងកើតហេតុ) ដោយមិនឃើញឪពុកមកផ្ទះ ក៏បាននាំគ្នាដើររកតែរកមិនឃើញ។ ឪពុកខ្លួនជាមនុស្សញៀនស្រាស្រវឹងជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ការសន្និដ្ឋាន និងមូលហេតុ ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាលង់ទឹកតែម្ដង៕SRP