ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់សកម្ម និងឆក់កាបូបត្រូវបានឃាត់ខ្លួន ភ្លាមៗក្រោយធ្វើសកម្មភាព។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានប្រាប់សៀមរាប ប៉ុស្ដិ៍ ថានៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទីល្ងាច នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើង ទៅត្បូង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីអំពើលួ,ចមានស្ថានទម្ងន់ទោ,ស ( ឆក់កាបូប ) បង្កឡើងដោយជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ បាត់ដំបង ១H-៥៦១៤ មានលេខតួ+ម៉ាស៊ីន ៨៤៥៨៧១៨ គ្មានអាវ គ្មានកន្រ្តក មានកញ្ចក់ បានជិះទៅក្បែរម៉ូតូជនរងគ្រោះឈ្មោះ ម.ស.ម ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចបានឆក់កាបូប ជនរងគ្រោះ តែមិនបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូធ្លាក់ទៅនឹងថ្នល់រងរបួ,ស ដាច់រលាត់ស្បែកហូរឈា,ម ត្រង់ម្រាមជើងខាងឆ្វេង ក្បាលជង្គង់ទាំងសងខាង និងបាតដៃ។ ចំណែកជនសង្ស័យក៏បានដួលម៉ូតូផងដែរ ភ្លាមៗនោះកម្លាំងនគរបាលក្រុងសៀមរាប ដែលកំពុងល្បាតក្បែរនោះ ឮសម្លេងជនរងគ្រោះ ស្រែកថាចោរៗ ក៏ដេញចាប់ជនសង្ស័យទាំងពីរបាន រួចយកមកសាកសួរតែម្តង។
តាមចម្លើយសារភាព របស់ឈ្មោះ ម៉ៃ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឆ្លើយថា នៅថ្ងៃកើតហេតុ រូបខ្លួនជាអ្នកបើកបរម៉ូតូ រីឯឈ្មោះ នឹង ឆានុន ជាអ្នកធ្វើសកម្មភាពឆក់កាបូប។ ឈ្មោះ នឹង ឆានុន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារករណីអំពើលួចទូរស័ព្ទ ) ខ្លួនជាអ្នកជិះពីក្រោយ ដោយបក្ខពួកឈ្មោះ ម៉ៃ វាសនា បើកបរម៉ូតូ ហើយខ្លួនជាអ្នកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រច បណ្តាលឱ្យម៉ូតូជនរងគ្រោះ និងម៉ូតូរបស់ខ្លួនដួល ភ្លាមៗក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យទាំងពីបាន ឆ្លេីយសារភាពបន្ថែមថាកន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ក្នុងក្រុងសៀមរាប បានចំនួន០២លើកផងដែរ។
លោកវរសេនីយ៍ឯក ដា ចំរើន បន្តថា ករណីនេះ ដកហូតវត្ថុតាងបាន៖ ម៉ូតូជនសង្ស័យចំនួន ០១គ្រឿង និងទូរស័ព្ទ១គ្រឿង។ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនធ្វើឡើង ដោយកម្លាំងផ្នែកអន្តរាគមន៍ និងកម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌផងដែរ៕SRP

