ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយ ក្រុមឈ្មួញនៅតែបន្តឃុបឃិតគ្នា ធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញ មានអាជ្ញាធរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ ឬទប់ស្កាត់នៅឡើយ។
ករណីនេះ បន្ទាប់ពីសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ត្រូវបាន សហគមន៍បឹងពារាំង បញ្ចេញប្រតិកម្ម តបជាមួយ អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ជាព័ត៌មានមិនពិតទៅវិញ ខណ: សកម្មភាពកាយបឹងធម្មជាតិ មួយនេះ កំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់។
ប្រភពបានឲ្យដឹងថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា ជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នា ទៅវិញទៅមក។
ទោះជាយ៉ាងណា អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង បែបនេះទេ។ ការកាយយកអាចម៍ដីលក់ យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ។
លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ ករណីការកាយដីនៅ បឹងពារាំង នេះ ថា (សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ )។
លោក អ៉ឹង សោភ័ណ្ឌ បន្តថា (;បើមិនអោយកាយ តើស្តាយ៉ាងដូចម្តេចលោកព្រះ អ្នកធ្វើពិបាក អ្នកថាស្រួលណាស់…. លោក ថា បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។
ចំណែក លោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ( ជាតំបន់ត្រូវការរក្សាពូជត្រីអោយគង់វង្ស មានការអនុញ្ញាតគ្រប់ស្ថាប័ន លោកអាចសាកសួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត )។
ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប រូបនេះ បានបន្តថា (អ្នកធ្វើខុសពីអ្នកថា អ្នកធ្វេីបានពិបាកជាងអ្នកថាបង)។
លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា ( ជាការស្នើសុំរបស់មន្រ្តីជំនាញ និងមានការឯកភាពពីក្រសួងរួចហើយ)។
គេនៅពុំទាន់ដឹងថា ការដឹកអាចម៍ដី ចេញពីបឹងពារាំងយកទៅលក់យ៉ាងគគ្រឹកគ្រេង បែបនេះ តើចំណូល បានពីការលក់អាចម៍ ដីនេះ បានចំណូលចូលរដ្ឋ ដែរឬយ៉ាងណានោះទេ។
តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធ មេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំង និងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅដើម្បីលក់ដោយគ្មានការទប់ស្កាត់នោះទេ៕SRP