ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលក្រុងសៀមរាប បញ្ជូនទៅតុលាការពីបទ “រក្សាទុក ជួញដូរ សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចបន្ទប់ជួល ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ១-ឈ្មោះ ឈ.ភ.ក ភេទប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។( រក្សាទុកជួញដូរនិង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
២.ឈ្មោះ ច.ស.ប ហៅ ម៉ៅ ភេទប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប( សមគំនិតជួញដូរ និងប្រើប្រាស់)(មានសារធាតុ ញៀននៅក្នុងខ្លួន)។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន ៣១កញ្ចប់ ស្មើនឹងទម្ងន់១៤.៣៥ក្រាម(ទម្ងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន។ទូរស័ព្ទដៃចំនួន០២គ្រឿង៕SRP

