លួ..ចទូរស័ព្ទ ជិត៥០គ្រឿង នៅក្រុងសៀមរាប ចា..ប់ខ្លួនបានហើយ

ខេត្តសៀមរាប៖ករណីលួចទូរសព្ទជិត ៥០ គ្រឿង នៅក្រុងសៀមរាប កន្លងមកថ្មីៗនេះ នគរបាល ក្រុងសៀមរាប​ ឃាត់ខ្លួនបុរសម្នាក់។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចទំនប់៧៨ ក្នុងសង្កាត់ជ្រាវ ដោយនគរបាលផ្នែកព្រហ្មទណ្ឌ​ ក្រុងសហការណ៍​ ជាមួយនគរបាលរដ្ឋបាលជ្រាវ​ និងកម្លាំងប្រជាការពារ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការក្រុងសៀមរាប​។

ជនសង្ស័.យឈ្មោះ ជុំ ប៊ុនថន ហៅ យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនច្បាស់លាស់​។

គួរជម្រាបថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៥០នាទី ស្ថិតនៅហាងលក់ទូរស័ព្ទ មួយកន្លែង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួ​.ចមានស្ថានទម្ងន់ទោ.សគា.ស់ទម្លុះទម្លាយ ( គា.ស់និងកាត់ជញ្ជាំងស័ង្កសី បង្កឡើងដោយជនសង្ស័.យមិនស្គាល់អត្តសញ្ញាណ ចូលលួ.ចទូរស័ព្ទសរុបចំនួន៤៥គ្រឿង មានម៉ាក HOUWEI, SUMSUNG,VIVO,OPPO របស់ជនរង.គ្រោះឈ្មោះ​ ស.គ.ម ភេទស្រី អាយុ៣១ឆ្នាំ​ ខណៈពេល ដែលជនរង.គ្រោះគេងលក់។

នគរបាលក្រុងសៀមរាបបានអោយដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ បានទិញទូរស័ព្ទ ពីជន.សង្ស័យ ហើយយកទៅបិទស្កុត នៅហាងជនរង.គ្រោះ ហើយត្រូវជនរង.គ្រោះឆែកលេខម៉ាស៊ីន( IMEI ) ទើបដឹងថាជាទូរស័ព្ទរបស់ខ្លួនដែលបាត់ ហើយរាយការណ៍មកសមត្ថកិច្ចឲ្យសាកសួរតែម្ដង។

ក្រោយពីសាកសួរប្រជាពលរដ្ឋ ដែលទិញទូរស័ព្ទ រូបគាត់បានឆ្លើយថា គាត់បានទិញព្រមទាំងបង្ហាញ រូប.ជនសង្ស័យ ដល់សមត្ថកិច្ចទើប កំណត់បានមុខសញ្ញាធ្វើការស្រាវជ្រាវ។

ជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាត់ស័ង្កសី ចូលលួ.ចទូរស័ព្ទចំនួន៤៥គ្រឿង របស់ជនរងគ្រោះ ពិតមែន ដោយទូរស័ព្ទខ្លួនយកតែ០៥គ្រឿង ចំណែកឯ៤០គ្រឿង ជនសង្ស័យបានទូរស័ព្ទហៅបក្ខពួកនៅឯ ខេត្តព្រះវិហារ មកយកទៅលក់នៅខេត្តព្រះវិហារ។ ចំពោះករណីនេះ ដកហូតវត្ថុតាងដកហូតបាន៖ទូរស័ព្ទចំនួន៥គ្រឿង -ម៉ូតូជនសង្ស័យ០១គ្រឿង -កង់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង -កន្ត្រៃ១ -តួណឺវីស១។ កសាងសំណុំរឿង​ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់​៕SRP