ប្រច័ណ្ឌ​ចាក់សាំងដុតប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី

ប្រច័ណ្ឌ​ចាក់សាំងដុតប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី
0

ប្រច័ណ្ឌ​ចាក់សាំងដុតប្រពន្ធ ត្រូវបាន
សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ នួន ស៊ីយាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ត្រូជាប្តី) បានធ្វើសកម្មភាពយកសាំងចាក់ដុតទៅលើប្រពន្ធ ឈ្មោះ រិន ពៅ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រង់ដៃខាងស្តាំ ទ្រូងខាងស្តាំ ត្រគៀកខាងស្តាំ ភ្លៅខាងស្តាំ និងជើងខាងឆ្វេង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០នាទី នៅចំណុចក្រុមទី០៩ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។

ករណីប៉ុនប៉ងឃាតកម្ម (អំពើហិង្សាក្នុងគ្រួសារ) បន្ទាប់កើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះទៅដល់ចំណុចកើតហេតុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នួន ស៊ីយាន នៅវេលាម៉ោងប្រហែល១១និង០០នាទី ថ្ងៃខែឆ្នាំដដែល នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់សាំងដុតប្រពន្ធ ពិតប្រាកដមែន ក្នុងគោលបំណងដុតសម្លាប់ ទាំងប្រពន្ធ និងសាហាយប្រពន្ធ។ មូលហេតុដោយសារជនសង្ស័យ ប្រចណ្ឌប្រពន្ធ ដែលលួចមានសាហាយ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP