ខេត្តព្រះសីហនុ៖មន្ត្រីអាវុហត្ថខេត្តព្រះសីហនុ បាន
បេីកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានទម្ងន់ជិត ៩០០គីឡូក្រាម។
ការបង្ក្រាបនេះ បានធ្វេីឡេីង នៅរសៀលថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។
មន្ត្រីអាវុធហត្ថបានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការបង្ក្រាបនេះ រកឃើញថ្នាំញៀន ចំនួន៣៤បាវ ដែលមានទម្ងន់ ៨៨៤គីឡូក្រាម។
លោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ថា៖ ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថ របស់លោក ក្រោមការបញ្ជាផ្ទាល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។
លោកហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញា តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕SRP

