ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ចង់ឲ្យក្រសួងព័ត៌មាន បង្កើនរយៈពេលសុពលភាព អនុញ្ញាត អាជ្ញាប័ណ្ណសារព័ត៌មាន។
តាមរយៈករណី facebook ផ្លូវការរបស់លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរថា៖ ខ្ញុំយល់ថា អាជ្ញាប័ណ្ណសារព័ត៌មាន គួរត្រូវបានស្នើសុំ ក្រសួង ឱ្យបង្កើនរយៈពេលសុពលភាព អនុញ្ញាត ពីត្រឹម១ឆ្នាំ ទៅ៣ឆ្នាំ ឬ៥ឆ្នាំម្តង។
ចំណុចសំណេរខាងលើ លោក ហ៊ុយ វណ្ណ: បានតបខមិនថា៖ ជាឱកាស ដែលម្ចាស់ស្ថាប័នព័ត៌មាន ដែលរួមមាន កាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន Online ពិនិត្យលើកការស្នើសុំទៅ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាកាដូរ ក្នុងឱកាស នៃការជួបប្រចាំឆ្នាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន នៅខែមករា ២០២៣ ខាងមុខ។
ក្នុងន័័យនេះលោក ហ៊ុយ វណ្ណ: បានបន្តថា ខ្ញុំយល់ឃើញថា រយៈពេល១ឆ្នាំ ធ្វើបែបបទសុំម្តង គឺលឿនពេក ហើយសុពលភាពខ្លីពេក។ ការបង្កើនរយៈពេល នៃសុពលភាព ក៏មិនទាក់ទិនការគ្រប់គ្រងក្រុមឆ្វេចឆ្វាចនោះទេ។ បើករណីមានការផ្អាកឬបញ្ចប់អាជ្ញាប័ណ្ណ គឺអាស្រ័យលើកំហុសជាក់ស្តែងនីមួយៗ។
សូមបញ្ជាក់ថា អាជ្ញាប័ណ្ណរបស់សារព័ត៌មាន ក្រសួងព័ត៌មាន បានកំណត់សុពលភាព មួយឆ្នាំ ឱ្យបន្តថ្មីម្ដងលើសុពលភាព៕SRP