លោកអ៊ុន​ ចាន់ដា៖ តាមរយៈ​មូលនិធិ​នេះ​ កាកក្រហម​កម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ

0

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ តាមរយៈ​មូលនិធិ​នេះ​ គណៈកម្មាធិការសាខា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ហើយ​ក៏​សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។

អញ្ជើញ​ទទួល​មូលនិធិ​ពី​សប្បុរស​ជន​ដែល​បានចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ សរុប​ចំនួន​៨៤០០ដុល្លារ នៅថ្ងៃចន្ទនេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ថ្នាំលាប JOTUN CAMBODIA LTD. ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារ និងលោក ស៊ាង សុភ័ស្ត ព្រមទាំង​ព្រមទាំង​លោកស្រី ណូ ស្រីទូច ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារអាមេរិក​ សម្រាប់ទ្រទ្រង់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុង​ឱកាស​អបអរសាទរខួបទី​ ១៥៩ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ”៕SRP