ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះកំពុងបើកការសាវជ្រាវ ស៊ើបអង្កេត ករណី ដែលមានព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកសុំទាន យកកូនកាំបិតកឹបនឹងចង្កេះពលរដ្ឋ ដើម្បីសុំលុយ។
នៅក្នុង account facebook ឈ្មោះ Bee Nang បានបង្ហោះសារថា៖ 02/10/2022 នៅវេលាម៉ោង 4ជាង មានអី ម្នាក់សុំទាននៅផ្លូវ60 ពេលខ្ញុំឈប់ម៉ូតូទិញអី ញាំគាត់ដើរមកជិតខ្ញុំហើយនិយាយខ្សឹបៗ អូន សុំលុយ 8ម៉ឺនមក ខ្ញុំនិយាយថាសុំទោសផងអី ខ្ញុំអត់មានទេ ខ្ញុំជូនអី 10000៛ គាត់និយាយ ថាបើមិនអោយទេគាត់នឹងចាក់ ព្រោះគាត់ដាក់ កូនកាំបិតកឹបនឹងចង្កេះ តែសំណាងល្អពូ សន្តិសុខគាត់ដើរមក អីនឹងគាត់ដើរចេញឡើង លឿន អ្នកលក់នឹងអត់បានចាប់អារម្មណ៍ទ (ខណះពេលនឹងខ្ញុំញ័រអស់ហើយ …) តែសូម ប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង។
ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា៖ ទទួលបាន ខ្ញុំនឹងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជាក់ផងដែរថា៖ ករណីនេះកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងស្រាវជ្រាវ។
ទោះជាយ៉ាងណារហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នេះ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាម facebook ខាងលើ ជាករណីការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងនគរបាលកំពុងបើកការសាវជ្រាវស្វែងរកការពិត៕SRP

