ខេត្តសៀមរាប៖ជនជាតិវៀតណាមជាង២០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ដោយមានធ្វើទារុណកម្ម។
នេះបើតាមរបាយការណ៍បឋមរបស់នគរបាលខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ ទទួលបាននៅព្រឹកនេះ។
របាយការបានបង្ហាញថានៅវេលាម៉ោង១២និង០០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កំលាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៤នាក់ (ស្រី១១នាក់)និងរយន្តចំនួន០២គ្រឿង។
ការឃាត់ខ្លួននៅ៣ទីតាំងផ្សេងគ្នា៖
ទីតាំងទី០១ ស្ថិតនៅលើផ្លូវជាតិលេខ ៦ ត្រង់អក្សរTខាងកើតរង្វង់មូលស្រុកក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន០៨នាក់ (ស្រី២នាក់) និងរថយន្តម៉ាកស្តារិចពណ៌ស១គ្រឿង។
ទី២ ផ្ទះវីឡាជួល ស្ថិតនៅក្រុមទី៩ ក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៩នាក់ ស្រី៥នាក់ និងរថយន្ត១គ្រឿងម៉ាកតូយូតា១២កៅអីពណ៌ស១គ្រឿង។
ទី៣៖ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ (ស្រី៤នាក់ទាំង រងគ្រោះម្នាក់)។
យោងតាមរបាយការណ៍បន្តថាសន្និដ្ឋានបឋមរបស់សមត្ថកិច្ច៖ ជាកណីចាប់ជំរិត ដោយសាមានស្ត្រីម្នាក់ មានរបួសស្នាមដោយការធ្វើទារុណកម្ម។ បច្ចុប្បន្នមនុស្ស២៤នាក់ ត្រូវបាននាំខ្លួននៅស្នងការខេត្តសៀមរាប៕SRP

