ខេត្តសៀមរាប៖បុរសម្នាក់បានធ្លាក់ពីលើកាំជណ្ដើរ បណ្ដាលឲ្យស្លា..ប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃ សៅរ៍ ទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ ហ៊ួត វីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាមនុស្សញៀនស្រាជាប្រចាំ។ ករណីនេះស្រវឹងស្រាធ្លាក់ពីលើកាំជណ្ដើរចំជើងសរសរថ្មបណ្ដាលឲ្យស្លាប់តែម្ដង។
យោងតាមការបំភ្លឺសាក្សី និងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ សាកសពពិតជាស្លាប់ដោយសារស្រវឹងស្រាធ្លាក់ពីលើកាំជណ្ដើរចំជើងសរសរថ្មស្លាប់ពិតប្រាកដមែន៕SRP

