បើកម៉ូតូបុកបង្គោលរបង បណ្ដាលឱ្យស្លា…ប់បុរសម្នាក់ នៅស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖ម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ ថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុកសូទ្រនិគមបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង (បើកម៉ូតូបុកបង្គោលរបង ) ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AA.5065។ ជនរងគ្រោះមានឈ្មោះម៉ា រ៉ាន់វ៉ាន់នុត អាយុ២៥ឆ្នាំ ទីស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

បើតាមអាជ្ញាធរបញ្ជាក់ថាបច្ចុប្បន្ន អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដានរុន៕SRP