អភិបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

0

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ​ សីហា​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ។

លោកទៀ សីហា ក៏បានប្រាប់ពលរដ្ឋឲ្យ
បន្តទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។

លោកបញ្ជាក់បែបនេះ នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២​ ម្សិលមិញ ​ក្នុងឱកាសចូលរួមក្នុងពិធីកាន់វេណ១ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា។

សូមជម្រាបថា បន្ទាប់ពីបូជាទានធូប រួចមក​ ថ្នាក់ដឹកនាំ ក៏បានប្រគេនតេយ្យទាន និងបច័្ចយដល់ព្រះសង្ឃ គង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា រួមមានបច្ច័យ២លានរៀល​ អង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូ​ មី៥កេស​ ទឹកសុទ្ធ១០កេស​ ទឹកក្រូច១០កេស​ ទឹកត្រី៤យួរ​ ទឹកស៉ីអ៉ីវ៤យួរ​ ត្រីខ១កេស​ ស្លាដក់៧សូង​និងសម្ភាៈផ្សេងៗទៀតផងដែរ៕SRP