អាជ្ញាធរស្រុកព្រៃឈរ ប្រាប់ក្រុមហ៊ុនអនុវត្តគម្រោង ធ្វើ​ការ​សាងសង់​សំណង់​ ប្រើប្រាស់​ឲ្យបាន​យូរ​អង្វែង​

0

ខេត្តកំពង់ចាម៖លោក​ លី​ ប៊ុនអ៊ន​ អភិបាល​រង​ស្រុកព្រៃឈរ​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

លោកលើងឡើងបែបនេះនៅថ្ងៃ​ពុធនេះ
នៅ​សាលា​ស្រុក​ព្រៃឈរ ក្នុងឱកាសដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ដេីម្បី​សាងសង់​ផ្លូវ​បេតុង​ ចំនួន​២ខ្សែ​​ តាមគម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២២​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ លេីការ​កសាង​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ​។

ក្នុងពិធីលោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​ថ្លែង​អំណរគុណ​ដល់​ ក្រុម​ការងារ​សម្របសម្រួល​​ទាំងអស់​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ឲ្យ​បានល្អ​ប្រសើរ​​ ផងដែរ​។

សូមបញ្ជាក់ថាគម្រោងមូនិធិឃុំ​ ចំនួន​២ ក្នុង​ស្រុកព្រៃឈរ​​ ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ តម្លៃ​ធ្លាក់​ចុះ​អស់ជាង​ពាក់កណ្ដាល​ លេី​តម្លៃ​ប៉ាន់ស្មាន​។ ការដេការដេញថ្លៃនេះមាន​ការ​ចូលរួម​ពី​ ក្រុម​ការងារ​សម្របសម្រួល​​ខេត្ត​ និងស្រុក​​ គណៈកម្មការ​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​​ដេញ​ថ្លៃ​គម្រោង​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​បេតុង​អាមេ​ ចំនួន​២គម្រោង​ ក្នុង​នោះ​ ១-គម្រោង​នៅ​ឃុំ​គរ​ មានការសាងសង់​ផ្លូវ​បេតុង​អាមេ​ ប្រវែង​ ​២៤០ម៉ែត្រ​ ទទឹង​ ​៤ម៉ែត្រ​ និង​ ៤ម៉ែត្រ​កន្លះ​ នៅភូមិ​តាកែវ​ និង​ភូមិ​រំដួល​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២៥លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ ជា​ មករា​ ក្នុង​តម្លៃ​​ជាង​ ៤៤លានរៀល​​​។
២-គម្រោង​នៅ​ឃុំ​តុងរ៉ុង​ មាន​ការ​សាងសង់​ផ្លូវ​បេតុង​អាមេ​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៤ម៉ែត្រ​ នៅ​ភូមិ​សំរោង​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២០លានរៀល​​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ តាំង​ គឹមសឿន​ ក្នុង​តម្លៃ​​ ៤២លានរៀល​៕​SRP