ឃាត់ខ្លួនកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួនពីររូប ពាក់ព័ន្ធបង្ក្រាបល្បែងស៊ីសងធ្វើឱ្យមនុស្សស្លា..ប់

0

ភ្នំពេញ៖កងរាជអាវុធហត្ថបានឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០២រូបមានជាអាទិ៍៖ ១-ឈ្មោះ សុខ ម៉េងហុង និង២-ឈ្មោះ លុយ តាំងឈួយ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មាន អំពីរឿងនេះ នៅថ្ងៃស្អែក វេលាម៉ោង៩និង០០នាទី ថ្ងៃទី១៧ ខែសីហា នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមគោរពនិងអានខ្លឹមសារអត្ថបទខាងក្រោម