ម៉ូតូ២គ្រឿងប៉ះគ្នា ខ្ទាតចូលក្រោមរថយន្តម៉ាកលុចស៊ីស កិនស្លាប់ៗ នៅស្រុកពួក

0

ខេត្តសៀមរាប៖ម៉ូតូចំនួន២ គ្រឿងបានប៉ះគ្នាហើយ មនុស្សម្នាក់ ខ្ទាតចូលក្រោមរថយន្តម៉ាកលុចស៊ីស បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦​ ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាច​ណ៍នេះ បង្កឡេីងដោយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-0094 បុកនឹងម៉ូតូ មិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ (រត់គេចខ្លួនបាតហើយ ខ្ទាតមនុស្សចូលក្រោមរថយន្តម៉ាកលុចស៊ីសRX300 ពណ៌​ស ពាក់ស្លាកលេខ​ ភ្នំពេញ 2AX-6233 បណ្តាលឲ្យស្លាប់តែម្ដង។

ប្រភពបានបន្តថា ជនរងគ្រោះ ឈ្មោះ សឹង ណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក។ ករណីនេះ ក៏ខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង។

ប្រភពបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ធំ 1D-0094 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ចំណែកវត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពួក ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP