បើកម៉ូតូមិនពាក់មួកសុវត្ថិភាព មិនប្រកាន់ស្ដាំ ត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លា…ប់ម្នាក់ រងរបួសធ្ង..ន់មួយ

0

ខេត្តសៀមរាប៖បុរសចំនួនពីរនាក់ជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនឹងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅនៅថ្ងៃពុធ ទី 10 ខែសីហាឆ្នាំ 2022 វេលាម៉ោង 18 និង 30 នាទី លើផ្លូវ 202 ពីស្រុកពួក ទៅស្រុកអង្គរជុំ ស្ថិតភូមិក្អែកទុំឃុំរើល ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកទេព ពុំសែន បានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកFRON TIER

ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំ ពេញ2W-8726 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើង ទៅត្បូង បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ 2021 ពាក់ផ្លាកលេខសៀមរាប 1AL_4059 បើកបរដោយឈ្មោះម៉ុយ វ៉ាន់ឆាយ ភេទប្រុស អាយុ 18 ឆ្នាំនៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប(គ្មានមួកសុវត្ថិភាព ស្លាប់) អ្នកជិះជាមួយឈ្មោះកេត សំរាន ភេទប្រុស អាយុ 21 ឆ្នាំនៅភូមិឃុំ ជាមួយគ្នា(គ្មានមួកសុវត្ថិភាពរងរបួសធ្ងន់)បើបរទិសដៅពីត្បូង ទៅជើង។ ក្នុងនោះខូចខាតម៉ូតូ 1គ្រឿងធ្ងន់និងរថយន្ត 1គ្រឿងស្រាល។

លោកទេព ពុំសែន ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរើល ចុះទៅវាស់វែង សង្រ្គោះជនរងគ្រោះទៅមន្ទីពេទ្យ។ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកក្នុងអង្គភាពដើម្បីចាត់ការតាមនិតិវិធី។ គ្រោះថ្នាក់នេះមូលហេតុ អ្នកបើកបរម៉តូបើកបរមិនប្រកាន់ស្ដាំ៕SRP