មន្ត្រីគយចល័ត បង្ក្រាបរថយន្តចង្កូតស្ដាំអត់ពន្ធ១១គ្រឿង

0

ខេត្តបន្ទាយមានជ័យ៖មន្ត្រីគយចល័តតំបន់៥ បានចុះបង្ក្រាបរថយន្តចង្កូតស្ដាំ ១១គ្រឿង អត់ពន្ធ នៅក្នុងឌីផាតមិន មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។

ការបង្ក្រាបធ្វើឡើងថ្ងៃ ពុធ ម្សិលមិញនៅ ឌីផាតមិន មួយកន្លែង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមន្ត្រីគយចល័តដំបន់៥ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការ សម្របសម្រួល ពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជ អាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថារថយន្តទាំង១១គ្រឿងអត់ពន្ធនោះ មានចំនួន៤គ្រឿង
ម្ចាស់រថយន្តមិនបានប្រគល់រថយន្តអោយគយ
រឹបអូសនោះទេ។ ក្នុងនោះ
-Mazda2 =១គ្រឿង
-Mazda3 =១គ្រឿង
-Nissanmarch=១គ្រឿង
-Suzuki swiff= ១គ្រឿង។ ចំណែក
-ម្ចាស់ដែលបានប្រគល់រថយន្តអោយគយតំបន់៥ មានចំនួន ០៧គ្រឿង
-Mazda 2 = ៤គ្រឿង
-Mazda 3 = ១គ្រឿង
-Lexus 330 = ១គ្រឿង
-Lexus 400h =១គ្រឿង។

គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអនុញ្ញាត ឱ្យរថយន្ដចង្កូតស្ដាំចូលបង់ពន្ធ ប្រថាប់ត្រា តាមបែបបទរដ្ឋបាល នៃសារពើពន្ធ ក៏មានរថយន្តជាច្រើនគ្រឿង បានចូលទៅដាក់ពាក្យស្នើសុំបង់ពន្ធ ជាច្រើនផងដែរ។ ក៏ប៉ុន្តែក៏នៅតែមានចំនួន នៅមិនទាន់បានទៅដាក់ពាក្យស្នើសុំបង់ពន្ធនោះទេ នៅតែបន្តគេចវេសមិនព្រមបង់ពន្ធ៕SRP