ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សា ភេត្រា ភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ ព.ស.ព ភេទស្រី អាយុ ១៣ឆ្នាំ ទីលំនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
របាយការណ៍បានបន្តថា ករណីរំលោភបានកើតឡើង ចំនួនបីលើក។ លើកទី១នៅអំឡុងឆ្នាំ២០២០ វេលាម៉ោង១៩ នៅចំណុចសំយ៉ាបផ្ទះកុមាររងគ្រោះ។
លើកទី២នៅអំឡុងឆ្នាំ២០២១ វេលាម៉ោង២០ នៅចំណុចក្បែរបន្ទប់ទឹកផ្ទះកុមាររងគ្រោះ។
លើកទី០៣ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០ នៅចំណុចក្បែរទ្រុងមាន់ខាងក្រោយផ្ទះជនរងគ្រោះ (មិនបានសម្រេច)។
បើតាមរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបាននគរបាលស្រុកវ៉ារិន បញ្ជូនទៅនគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕SRP

