លោក អេង ហ៊ី៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងស្រាវជ្រាវ បុគ្គលជិះរថយន្តដេញតាមកាក់រថយន្តដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថ

0

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា កងរាជអាវុធហត្ថ នឹងជម្រាបជូននូវលទ្ធផលក្រោយពីបញ្ចប់ការស្រាវជ្រាវស៊ើបអង្កេត។ កងរាជអាវុធហត្ថ មិនអនុញ្ញាតឱ្យយោធិននៃកងរាជអាវុធហត្ថ ប្រព្រឹត្តល្មើសច្បាប់ ឬល្មើសវិន័យ រួចខ្លួនឡើយ។ សូមគោរពអរគុណចំពោះការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ៕SRP