អភិបាលខេត្តកំពត ថ្លែងអំពាវនាវឱ្យពលរដ្ឋរស់នៅតាមតំបន់ ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត

0

ខេត្តកំពត៖អភិបាលខេត្តកំពត បានថ្លែងអំពាវនាវឱ្យ ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ដើមត្នោត គឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មួយរូប ពិសេសពលរដ្ឋ រស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោត យ៉ាងតិចណាស់ ក្នុងមួយគ្រួសារឱ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ។

លោកថ្លែងបែបនេះ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលខេត្តកំពតបានប្រារព្ធធ្វើឡើងនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃពុធនេះ៕SRP