ខេត្តសៀមរាប៖ក្មេងប្រុសចំនួនពីរនាក់បានលង់ទឹកស្លាប់ ខណ:តារបស់ខ្លួនរវល់។ ហេតុការណ៍បានកើតឡើង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោ១៤និង១០នាទី នៅចំណុចស្រះទឹកខាងក្រោយផ្ទះ ភូមិអង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនរងគ្រោះទី១ ឈ្មោះ ប្រុស វុទ្ធី ភេទប្រុស អាយុ០៦ឆ្នាំ ។ ទី២ឈ្មោះ ប្រុស វណ្ណេត ភេទប្រុស អាយុ០៤ឆ្នាំ។ ជនរងគ្រោះទាំង២រស់នៅភូមទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យសាកសព៖ -ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន ពុំឃើញមានស្លាកស្នាមឡើយ។
– ផ្នែកអាវៈយវៈជើងទាំងពីរម្រាមទាំងដប់ ដៃទាំងពីរ ម្រាមទាំងដប់មានសភាពធម្មតា។
តាមការសន្និដ្ឋាន៖យោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ និងការពិនិត្យរបស់គ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ រួមនិងការពិនិត្យកន្លែងកើតហេតុរបស់កំលាំងជំនាញជនរងគ្រោះគឺស្លាប់ដោយសាលង់ទឹកស្លាប់ពិតប្រាកដមែន។ ក្រោយការពិនិត្យបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

