អាជ្ញាធរខេត្តសៀមរាប ស្នើសុំ អាជ្ញាធរជាតិអប្សរា ផ្អាករុះរើសំណង់ពលរដ្ឋ នៅក្នុងតំបន់១នឹង២

0

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានស្នើសុំ អាជ្ញាធរជាតិអប្សរា ផ្អាកការរុះរើ សំណង់ខុសច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់១ នឹងតំបន់ ២។

នេះបើយោងតាមលិខិតរបស់ អាជ្ញាធរខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត។

សូមជម្រាបថាកន្លងមកក៏ដូចថ្មីៗនេះ កម្លាំងអាជ្ញាធរជាតិអប្សរា បានចុះរុះរើផ្ទះសំណង់របស់ប្រជាពលរដ្ឋ យ៉ាងច្រើនផុសផុល រហូតធ្វើឲ្យការរុះរើនៅតំបន់ខ្លះ ត្រូវបានពលរដ្ឋ លើកគ្នា តវ៉ាផងដែរ។ ការចុះរុះរើរបស់អាជ្ញាធរជាតិអប្សរា គឺផ្អែកលើគោលការណ៍ ថាសំណង់ទាំងនោះបានសាងសង់ឡើង ដោយខុសច្បាប់ ដែលជាតំបន់អភិរក្សឬក្នុងតំបន់រមណីយដ្ឋានអង្គរ។

ទោះជាយ៉ាងណា គេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានសំណង់ជាច្រើនបានផុសឡើង បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរជាតិអប្សរាយ៉ាងណាក៏ដោយ ក៏មានសំណង់ខ្លះបានសាងសង់រួចរាល់ផងដែរ៕SRP