ខេត្តសៀមរាប៖បុរសជនជាតិកូរ៉េម្នាក់បានដេកស្លាប់ដោយសារជំងឺ។ មន្ត្រីដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោង ១០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចតូបលក់ដូរខោអាវ តាមបណ្តោយ ផ្លូវជាតិលេខ៦ ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។
មន្ត្រីបានបន្តថាជនរងគ្រោះឈ្មោះ PARK YEONGCHUN ភេទប្រុស កើតថ្ងៃទី ២០-១២-១៩៥៧ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M០៩៧៨៦៨៩៧ ផុតកំណត់ថ្ងៃទី៣០.jun.២០២៧ មុខរបរគ្មាន។
បើតាមមន្ត្រីបានដកស្រង់សម្ដីពីឈ្មោះហ៊ីង ចន្ថានា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាមិត្តស្រី របស់ជនរងគ្រោះនឹងបានរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធ អស់រយៈពេល១០ឆ្នាំមកហើយ ដោយខ្លួននឹងជនរងគ្រោះ បានស្នាក់នៅ នឹងបើកតូបលក់ខោអាវនៅទីតាំងខាងលើ។
មន្ត្រីដដែលបន្តថាលុះដល់អំឡុងខែមីនាឆ្នាំ២០២២ ជនរងគ្រោះបានធ្លាក់ខ្លួនឈឺ ហើយខ្លួនបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះមានជំងឺជំងឺមហារីក និងបានសំរាកព្យាបាល ដោយអស់រយៈពេល ០៣ខែ គ្រូពេទ្យអស់លទ្ធភាពព្យាបាលក៏អោយមកផ្ទះវិញ។
មន្ត្រីបានបញ្ជាក់ថាក្រោយពីការពិនិត្យរបស់គ្រូពេទ្យអមតុលាការ រួមទាំងព្រះរាជអាជ្ញារង លោក ប៉ុក ដារា និងសមត្ថកិច្ចជំនាញ កោសល់វិច្ឆ័យខេត្តបានសន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារ ជំងឺមហារីកជើងខាងស្តាំ។ ពាក់ព័ន្ធករណីនេះ សាកសព រង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

